VOD- NGO-CEDAW៖ អង្គ​ការ​សហ​ប្រជា​ជាតិ​​រក​ឃើញ​​ការ​លើក​កម្ពស់​​សិទ្ធិ​​ស្ត្រី​​នៅ​​កម្ពុជា​​មាន​​កម្រិត​​ទាប​​

គណៈកម្មា​ធិការ​អង្គ​ការ​មិនមែន​​ រដ្ឋាភិបាល​​កម្ពុជា ដើម្បី​អនុសញ្ញា​​លុបបំបាត់​​រាល់​ទម្រង់​នៃ​ការរើស​អើង លើ​ស្ត្រីភេទ (NGO-CEDAW) នៅ​ថ្ងៃ​សុក្រ​នេះ ជំរុញ​​​រាជរដ្ឋាភិបាល​​បន្ត​​សហ​ការ​លើក​កម្ពស់​ស្ត្រី​​បន្ថែម​ទៀត ដោយសារ​អង្គការសហប្រជាជាតិរ​ក​ឃើញថា ការលើកកម្ពស់​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា លើ​វិស័យ​​មួយ​ចំនួន មាន​កម្រិត​​ទាប​​នៅ​ឡើយ​។​

​ការជំរុញ​នេះ​ធ្វើ​ទ្បើង ក្នុង​សន្និសីទ​​តាម​​ដាន​លើ​សេចក្តី​​អង្កេត​សន្និដ្ឋាន​របស់​គណៈកម្មាធិកា ​រ​នៃ​អង្គការ​​សហប្រជាជាតិ​​​ទទួល​បន្ទុក​ ​CEDAW លើ​របាយ​ការណ៍​​លើក​ទី​៤ និង​ទី​៥​របស់​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។​

​ប្រធាន​អង្គការ​​លីកាដូ និង​ជា​ប្រធាន​ ​NGO-CEDAW លោក​ស្រី​​វេជ្ជ​បណ្ឌិត ពុង ឈី​វ​កេក ប្រាប់​​អ្នក​សារព័ត៌មាន​​បន្ទាប់​​ពី​​បញ្ចប់​​សន្និសីទ​​ថា បច្ចុប្បន្ន ភាគ​ច្រើន​​នៃ​ស្ត្រី​​នៅ​​កម្ពុជា នៅតែ​បន្ត​ទទួលរង​អំពើ ហិង្សា​ក្នុង​គ្រួសារ ការជួញដូរ​ផ្លូវភេទ ការប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ  ជាដើម​។ លោកស្រី កត់​សម្គាល់​ថា ភាគច្រើន​នៃ​ជន​ប្រព្រឹត្ត​អំពើហិង្សា​មិន​ត្រូវបាន​យក​មក​ផ្តន្ទាទោស​ទេ​។

អានបន្ត៖​ NGO-CEDAW៖ អង្គ​ការ​សហ​ប្រជា​ជាតិ​​រក​ឃើញ​​ការ​លើក​កម្ពស់​​សិទ្ធិ​​ស្ត្រី​​នៅ​​កម្ពុជា​​មាន​​កម្រិត​​

Related Articles