ស្ត្រីចំណាស់ម្នាក់ គាំងបេះដូងស្លាប់ ដោយសារចៅ ត្រូវបានចាប់ខ្លួននៅពេលប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ
ស្ត្រី អាយុ៦៧ឆ្នាំ នៅព្រឹកថ្ងៃពុធនេះ បានគាំងបេះដូងស្លាប់ នៅពេលដឹងថាចៅរបស់ខ្លួន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅពេលប៉ះទង្គិចជាមួយកម្មកររោងចក្រ SL នៅស្ពានស្ទឹងមានជ័យ។
នៅសៀលថ្ងៃពុធ នេះ ម្តាយយុវជន ដែលត្រូវបានចាប់ខ្លួន និងត្រូវបានដោះលែងនោះ អ្នកស្រី យស់ ណយ មកពីខេត្តព្រៃវែង បានតាមមករកកូននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកស្រី ឲ្យដឹងទាំងទឹកភ្នែកថា ម្តាយរបស់អ្នកស្រី ដែលត្រូវជាយាយជនរងគ្រោះ បានគាំងបេះដូងស្លាប់នៅម៉ោងប្រមាណជា៩និង៣០នាទី ថ្ងៃពុធនេះ នៅពេលដឹងដំណឹងថាចៅ ត្រូវបានចាប់ខ្លួន ក្នុងពេលប៉ះទង្គិចរវាងកម្មករ និងកម្លាំងសមត្ថកិច្ច នៅស្ពានស្ទឹងមានជ័យ។
យុវជនដែលត្រូវដោះលែងនោះ មានឈ្មោះថា ធារ៉ា អាយុ១៩ឆ្នាំ ជាអ្នកលក់លៀសហាល។ យុវជនម្នាក់នេះ ត្រូវបានដោះលែង បន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស៊ើបសួរហើយ ហើយរកឃើញថាមិនជាប់ពាក់ព័ន្ធ។
បន្តការអានៈស្ត្រីចំណាស់ម្នាក់ គាំងបេះដូងស្លាប់ ដោយសារចៅ ត្រូវបានចាប់ខ្លួននៅពេលប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យ
