The Cambodia Daily: កម្មកររោងចក្រកាត់ដេរជាង៦០នាក់ដួលសន្លប់នៅស្រុកអង្គស្នួល
មន្ត្រីម្នាក់បានឲ្យដឹងថា កម្មករកាត់ដេរជាង៦០នាក់ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យកាលពីម្សិលមិញ បន្ទាប់ពីការដួលសន្លប់ ពីរថ្ងៃបន្តបន្ទាប់ នៅឯរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្ត កណ្តាល។ លោកស្រី ស៊ុំ កល្យាណ មេឃុំដំណាក់អំពិលបានឲ្យដឹងថា កម្មករនៅ ឯរោងចក្រ ឃីងហ្វឺស (King First) បានចាប់ផ្តើមដួលសន្លប់នៅម៉ោង ប្រហែល៧និង៤០នាទីព្រឹក បន្ទាប់ពីកម្មករខ្លះក្អួតចង្អោ និងចុះ រាក។ លោកស្រី កល្យាណ បានមានប្រសាសន៍ថា “អាជ្ញាធរស្រុក និងឃុំមួយក្រុម បានសន្និដ្ឋានថា កម្មករទាំងនេះអាចដួលសន្លប់ដោយសារតែហេតុផល គឺការពុលចំណីអាហារ ទឹកគ្មានអនាម័យ ឬផ្សែងពុលចេញពីការផលិត សម្លៀកបំពាក់”។ លោកស្រីបានបន្ថែមថា លោកស្រីមិនដឹងអំពីចំនួនពិតប្រាកដនៃកម្មករ ដែលដួលសន្លប់នោះទេ។ លោក ភុន សុផុន ជំនួយការរដ្ឋបាលនៅក្នុងរោងចក្រនេះបានលើកឡើង ថា អ្នកគ្រប់គ្រងរោងចក្រកំពុងតែស៊ើបអង្កេតការដួលសន្លប់នេះ ហើយថា កម្មករដែលដួលសន្លប់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ លោកបានបន្ថែមថា “យើងមិនហ៊ានធ្វើការសន្មតណាមួយឡើយ ហើយ បច្ចុប្បន្ននេះកំពុងតែរង់ចាំការវិភាគរបស់វេជ្ជបណ្ឌិត”។ Continue to story