សាវតា៖
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។
អំពីអ្នកបង្កើតស្នាដៃ៖
រួន ចន្ធូរ ជានិស្សិតតុបតែងលំអរនៃស្ថាបត្យកម្មនៃមហាវិទ្យាល័យសូន្យរូប មានគំនិតច្នៃប្រឌិតតាមរយៈការគូរគំនូរលើ ក្រដាសដោយយប្រើខ្មៅដៃលាយឡំជាមួយពណ៌ទឹក និងមានការច្នៃសម្ភារៈ តុបតែងបន្ថែមផ្សេងទៀត ។ ដើម្បីធ្វើការ ឆ្លុះបញ្ចាំងពីបញ្ហាជាច្រើនដែលស្រ្តី និងក្មេងស្រីជួបប្រទះ និងមិនមានអារម្មណ៍មានសុវត្ថិភាព ។ ស្នាដៃនេះមានឈ្មោះ ថា បើនាងជាសាច់ញាតិអ្នក? ឆ្លុះបញ្ចាំងបញ្ហាផ្សេងគ្នាដែលស្រី្ត និងក្មេងស្រីជួបប្រទះ រួមមានទាំងអារម្មណ៍ ដែលមិនមានសុវត្ថិភាព និងជាគោលដៅដែលត្រូវទទួលរងការវាយប្រហារ ។
ស្នាដៃនេះផងដែរចាត់ទុកជាការអំពាវនាវដល់សង្គមអោយបញ្ឍប់ការស្តីបន្ទោសលើជនរងគ្រោះ និងលុបបំបាត់អំពើហិង្សាលើស្រី្ត និងក្មេងស្រី ។ វាបង្ហាញពីសារៈសំខាន់ការគោរព ឲ្យតម្លៃ ផ្ដល់នូវសុខសុវត្ថិភាពទាំងផ្លូវកាយ និងចិត្តរបស់ស្រី្ត និងក្មេងស្រី។ សិល្បៈករអំពាវនាវជាពិសេសតាមរយៈការផ្លាស់ប្ដូរការគិតរបស់ជនដែលប្រព្រឹត្តអំពើហិង្សា លើស្រ្តី និងក្មេងស្រ្តី ហើយបញ្ចុះបញ្ចូលពួកគេអោយនិយាយាចេញអំពីបទពិសោធន៍របស់ពួកគេ។
ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o