ការប្រារព្ធទិវានារីអន្តរជាតិ ខួបលើកទី១១៥ ឆ្នាំ២០២៦
——————-
អង្គការសង្គមស៊ីវិល សមាគម សហជីព សហគមន៍ យុវជន និងកម្មករ បាននាំគ្នាចូលរួមប្រារព្វទិវានារីអន្តរជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។ ការជួបជុំនេះបានបង្ហាញការរួបរួមក្នុងការលើកកម្ពស់សិទ្ធិសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី។

