នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អង្គការ NGO-CEDAW បានសម្របសម្រួល កិច្ចប្រជុំសមាជិកប្រចាំត្រីមាសលើកទី២ និងវគ្គបណ្តុះបណ្តាលពីការវាយតម្លៃតម្រូវការ ដោយជោគជ័យ ដែលមានការចូលរួមពីតំណាងមកពីអង្គការសមាជិក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីពិភាក្សាអំពីតម្រូវការបណ្តុះបណ្តាលរបស់អង្គការ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានថ្មីៗអំពីស្ថានភាពស្ត្រី និងក្មេងស្រីនៅក្នុងសហគមន៍គោលដៅរៀងៗខ្លួន។ ការពិភាក្សាបានបង្ហាញពីបញ្ហាប្រឈមសំខាន់ៗ អាទិភាព និងឱកាសសម្រាប់ពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។

សិក្ខាសាលានេះក៏បានផ្តល់ឱកាសក្នុងការណែនាំអំពីវគ្គសិក្សាតាមបែបចម្រុះ និងទទួលពាក្យសុំសម្រាប់វគ្គបង្កើតមេរៀនតាមចម្រុះដែលឆ្លើយតបទៅនឹងយេនឌ័រ ដែលមានគោលបំណងបង្កើនសមត្ថភាពរបស់សមាជិកក្នុងការអភិវឌ្ឍវិធីសាស្រ្តរៀនសូត្រទាំងផ្ទាល់ និងអនឡាញ និងឆ្លើយតបទៅនឹងយេនឌ័រ (Designing Gender Responsive Blended Learning) ។
NGO-CEDAW សូមថ្លែងអំណរគុណដល់អង្គការសមាជិក ដែលចូលរួមទាំងអស់ចំពោះការចូលរួមចំណែកដ៏មានតម្លៃរបស់ពួកគេ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការគាំទ្រស្ត្រី និងក្មេងស្រីនៅទូទាំងសហគមន៍ដែលពួកគេអនុវត្តកិច្ចការងារ។
More:

