កិច្ចសន្ទនា៖ ដំណើរ​ឆ្ពោះ​ទៅ​រកការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ២០២៥

កាលពីថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុម​ការងារ​នៃ​អង្គការ​​​ស​ង្គម​​​ស៊ីវិលដើម្បីស្នើការ​ធ្វើ​វិសោធនកម្មច្បាប់អំពើហិង្សា​ក្នុងគ្រួសារ បានសហការរៀបចំកិច្ចសន្ទនា៖ ដំណើរ​ឆ្ពោះ​ទៅ​រកការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និងកិច្ចការពារជនរងគ្រោះ​ ដែលមានអ្នកចូលរួម ប្រមាណ ១៥០នាក់ (ស្ត្រី ៩៧នាក់)។ កិច្ចសន្ទនានេះបានប្រពឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងសកម្មពីវាគ្មិនជំនាញ ក៏ដូចជាអ្នកដែលមានបទពិសោធន៍ឆ្លងកាត់ការស្វែងយុត្តិធម៌ក្នុងករណីអំពើហិង្សាក្នុងគ្រួសារផងដែរ។ ដោយក្នុងនោះក៏មានការសម្តែងល្ខោនខ្លីដើម្បីឆ្លុះបញ្ចាំងតថភាពអំពើហិង្សាក្នុងគ្រួសារផងដែរ។ កិច្ចសន្ទនានេះមានការអញ្ជើញចូលរួមពីសំណាក់ ​ក្រសួង ​ មន្ទីរ អាជ្ញាធរមូលដ្ឋាន និងស្ថាប័ន​រដ្ឋាភិបាល​​ពាក់ព័ន្ធ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ទីភ្នាក់ងារសារព័ត៌មាន​ជាតិ-អន្តរជាតិ និង​តំណាង​ប្រជាសហគមន៍។

ការសម្តែលល្ខោនអប់រំខ្លីដើម្បីឆ្លុះបញ្ចាំង អំពើហិង្សាក្នុងគ្រួសារ

Facebook link 

កិច្ចពិភាក្សាជុំទី១៖ ទិដ្ឋភាពទូទៅនៃស្ថានភាពអំពើហិង្សា, ចែករំលែកអំពីបទពិសោធន៍​នៃអំពើហិង្សា​និង​ដំណើរការ​ស្វែងរក​យុត្តិធម៌, ចំណុច​ខ្វះខាត​នៃការអនុវត្ត​ច្បាប់​អំពើហិង្សា​ក្នុង​គ្រួសារ, ចំណុច​ខ្វះខាត​​ក្នុ​ងការ​ផ្តល់​សេវាសង្គមសម្រាប់​ជនរងគ្រោះ​នៃអំពើហិង្សា​ក្នុង​គ្រួសារ

កិច្ចពិភាក្សាជុំទី២៖ បច្ចុប្បន្នភាព​និង​ការ​អភិវឌ្ឍន៍​នៃ​ដំណើរការ​វិសោធនកម្ម​ច្បាប់​អំពើហិង្សាក្នុងគ្រួសារ

បទបង្ហាញ និងការពិភាក្សាជារួមស្តីពី ច្បាប់​អំពើហិង្សា​ក្នុង​គ្រួសារ​និង​ក្របខណ្ឌអនុលោមភាពអន្តរជាតិ​តាម​អនុសញ្ញា ស៊ី ដ និង​សិទ្ធិ​កុមារ

👉គួរបញ្ជាក់ថា កិច្ចសន្ទនានេះមានការសហការរៀបចំដោយ៖ Women Peace Makers Gender and Development for Cambodia Banteay Srei អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា – Child Rights Coalition Cambodia ActionAid Cambodia ក្លាហាន Klahaan World Vision Cambodia Plan International Cambodia CHEC Organization

#NGOCEDAW #DVLAW #AmendDVLAW #GenderEquality #WomenEmpowerment #CSOWorkingGroupOnDVLAW #JointStatement

Related Articles