សកម្មភាពយុទ្ធនាការ១៦ថ្ងៃ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ដែលបានប្រារព្ធទៅនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ សកម្មភាពនេះមានការសហការរៀបចំដោយអង្គការសង្គមស៊ីវិល នឹងសហជីពចំនួន២០ និងបានដាក់ស្នើតំរូវការចំនួន១៦ ទៅកាន់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។


