សមាជិកនៃសម្ព័ន្ធអង្គការ​

Klahaan
Gender and Development for Cambodia (GADC)
Reproductive Health Association of Cambodia (RHAC)
Cambodian Health and Education for Community (CHEC)
Association of Domestic Workers (ADW)
Association to Support Vulnerable Women (ASVW)
Banteay Srei
Building Community Voices (BCV)
Cambodia Youth Network (CYN)
Cambodian Center for Independent Media (CCIM)
Cambodian Disabled People’s Organisation (CDPO)
Cambodian Food and Service Workers’ Federation (CFSWF)
Cambodian Labour Confederation (CLC)
Cambodian League for the Promotion and Defense of Human Rights (LICADHO)
Cambodian Women’s Crisis Center (CWCC)
Committee for Free and Fair Elections in Cambodia (COMFREL)
Independent Democracy of Informal Economy Association (IDEA)
Women’s Media Centre of Cambodia (WMC)
Urban Poor Women Development (UPWD)
The Cambodian Women’s Development Agency (CWDA)
Women’s Resource Center (WRC)
Women Peace Makers (WPM)
Kdei Karuna (KDK)
Samakum Krom Akphiwat Phum (KAWP)
Phnom Srey Organization for Development (PSOD)
Environment and Health Education Organization (EHE)
Cambodian Organization for Women Support (COWS)
Community Council for Development Organization (CCD)
Rural Assistant Organization (RAO)
Mondulkiri Indigenous People’s Association for Development (MIPAD)
Wellbeing Advancement Organization (WELL)

របៀបក្លាយជាសមាជិក

ហេតុអ្វីចូលរួមជាមួយ NGO-CEDAW?

ឱកាសក្នុងការចូលរួមវគ្គបណ្តុះបណ្តាលស្តីពី អនុសញ្ញា ស៊ីដ អំពើហឹង្សាផ្អែកលើយេនឌ័រ ច្បាប់ដែលពាក់ព័ន្ធនានា និងក្របខណ្ឌតាមដាន អនុសញ្ញាស៊ី-ដ។

  • ឱកាសក្នុងការចែករំលែកព៌តមានថ្មីៗជាមួយសមាជិកដទៃ ចំពោះការប្រឈម វឌ្ឍនៈភាព គោលនយោបាយ និងការបង្កើតច្បាប់នានាដែលពាក់ព័ន្ធ។
  • ឱកាសក្នុងការបង្កើតកម្មវិធីរួមដើម្បីស្វែងរកថវិកាក្នុងការទ្រទ្រង់ការអនុវត្តសកម្មភាព។
  • មានសម្លេងខ្លាំងក្នុងការធ្វើការតស៊ូមតិ។
  • ចូលរួមចំណែកក្នុងការតាមដានការអនុវត្តអនុសញ្ញាស៊ី-ដ និងរៀបចំរបាយការណ៍តាមដាន ឫរបាយការណ៍ស្រមោលដាក់ជូនទៅអង្គការ សហប្រជាជាតិ។ 

លក្ខខណ្ឌក្នុងការចូលជាសមាជិករបស់ NGO-CEDAW

  • ឯករាជ្យភាពនៃអង្គការ ឬ សមាគម ដែលមិនបំរើផលប្រយោជន៍ឲ្យគណៈបក្សនយោបាយ
  • បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ  ឬជាមួយសហជីព
  • ធ្វើសកម្មភាពដើម្បីលើកស្ទួយស្ថានភាពស្រ្តី សិទ្ធិមនុស្សរបស់ស្រ្តី និងក្មេងស្រី និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា (LGBT)
  • តាំងចិត្តចូលរួមតាមដានការអនុវត្តអនុសញ្ញា ស៊ីដ ដោយប្រើប្រាស់ឧបករណ៍តាមដានដែល NGO-CEDAW រៀបចំសម្រាប់ស្ថាប័ន និងចែករំលែកព៌ត័មាន និងទិន្នន័យទាំងនោះ ជាមួយ NGO-CEDAW
  • មិនធ្វើសកម្មភាពណាមួយដែលរារាំង ឬ រើសអើងលើ ស្រ្តី ដែលផ្ទុយពីគោលនយោបាយយេនឌ័ររបស់ NGO-CEDAW
  • ត្រូវចូលរួមប្រជុំយ៉ាងតិច ៥០% នៃការប្រជុំប្រចាំឆ្នាំ
  • រួមចំណែកក្នុងការបរិច្ចាគវិភាគទានប្រចាំឆ្នាំ (ធ្វើឡើងតាមការស្ម័គ្រចិត្ត ឬការព្រមព្រៀងរវាង NGO-CEDAW និងសមាជិក)

សមាជិកទាំងពីរប្រភេទរបស់ NGO-CEDAW

 អ្វីទៅជាសមាជិកគណៈកម្មាធិការពេញសិទ្ធិ?

  • សមាជិកគណៈកម្មាធិការពេញសិទ្ធិ ជាអង្គការក្នុងស្រុកដែលបានបំពេញលក្ខខណ្ឌនានា ក្នុងការចូលរួមជាមួយគណៈកម្មាធិការ លើសពី ១ឆ្នាំ។
  • មានសិទ្ធិចូលរួមសម្រេច និងអនុម័តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់គណៈកម្មាធិការ ធ្វើវិសោធនកម្មលក្ខន្តិកៈរបស់គណៈកម្មាធិការ។
  • មានសិទ្ធិបោះឆ្នោត​ជ្រើសរើស ឬឈរឈ្មោះជាបេក្ខជនប្រធាន​ អនុប្រធាន និងសមាជិកគណៈអចិន្រ្តៃយ៍របស់សមាជិកគណៈកម្មាធិការ។   

 អ្វីទៅជាសមាជិកសមាជិកសង្កេតការណ៍ ?

  • អង្គការ ឬ សមាគម ដែលស្នើសុំចូលជាសមាជិកថ្មី ក្រោមរយៈពេល ១ឆ្នាំ (ក្រោយពីទទួលបានការសម្រេចពីសមាជិក ឬ សមាជិកគណៈកម្មាធិការ ៥០%+១)។
  • ជាអង្គការក្នុងស្រុក ឬ អង្គការអន្តរជាតិ ដែលមានបំណងសហការ តាមរយៈការចូលរួមជាមួយអនុ- គណៈកម្មាធិការជំនាញជាក់លាក់ ដើម្បីតាមដាន និងរៀបចំរបាយការណ៍តាមដាន​ និងរបាយការណ៍ស្រមោលជាមួយ NGO-CEDAW ។
  • សមាជិកសង្កេតការណ៍ មានសិទ្ធិចូលរួមប្រជុំ ផ្តល់ មតិយោបល់ក្នុងអង្គប្រជុំនានារបស់​ NGO-CEDAW តែពុំមានសិទ្ធិបោះឆ្នោតជ្រើសរើស ឬ ឈរឈ្មោះបោះឆ្នោតជា ប្រធាន និង អនុប្រធាន ឬ សមាជិក គណៈអចិន្រ្តៃយ៍ទេ។