ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ NGO-CEDAW បានសម្របសម្រួលសិក្ខាសាលាពិគ្រោះយោបល់ស្តីពី របាយការណ៍តាមដានអនុសញ្ញាស៊ី-ដ សម្រាប់កម្ពុជាប្រចាំឆ្នាំ២០២៤។ សិក្ខាសាលាពិគ្រោះយោបល់មានការអញ្ជើញចូលរួមពីអង្គការសមាជិក និងអង្គការដៃគូ មកពី ២២ អង្គការ/សមាគម/សហជីព ដែលបានជជែកដោយជោគជ័យលើសកម្មភាពចំនួន ៣ ខាងក្រោម៖
– លើកឡើងពីករណីអំពើហិង្សាដែលបានកើតឡើងក្នុងឆ្នាំ២០២៤ ភស្តុតាង និងការស្រាវជ្រាវថ្មីដែលបានធ្វើឡើងក្នុងឆ្នាំ២០២៤។
– ជ្រើសរើសប្រធានបទដើម្បីដាក់បញ្ជូលក្នុងរបាយការណ៍
– បង្កើតក្រុមការងារតាមវិស័យ និងរៀបចំផែនការផ្តល់ធាតុចូល។
អង្គការសមាជិក និងអង្គការដៃគូបានលើកឡើងពីបញ្ហាដែលបានកើតឡើងជុំវិញអំពើហិង្សាប្រឆាំងនឹងស្ត្រី ក្មេងស្រី អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមគោលដៅផ្សេងទៀតដែលពួកគេធ្វើការជាមួយ។