សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី របាយការណ៍តាមអនុសញ្ញាស៊ី-ដ សម្រាប់ឆ្នាំ២០២៥

ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ NGO CEDAW – The Cambodian NGO Committee on CEDAW បានសម្របសម្រួលសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី របាយការណ៍តាមដានអនុសញ្ញា ស៊ី-ដ ប្រចាំឆ្នាំ២០២៥ ដែលមានអ្នកអង្គការសមាជិក និងអង្គការដៃគូ ពាក់ព័ន្ធចំនួន ២៧ អង្គការ/សមាគម/សហជីព/ សហគមន៍ បានអញ្ចើញចូលរួមផ្តល់មតិយោបល់ និងធាតុចូលសំខាន់ៗផ្សេងទៀតលើដំណើរការរបាយការណ៍នេះ។
សកម្មភាពចំនួន ៣ ខាងក្រោម៖
– លើកឡើងពីករណីអំពើហិង្សាដែលបានកើតឡើងក្នុងឆ្នាំ២០២៥ ភស្តុតាង និងការស្រាវជ្រាវថ្មីដែលបានធ្វើឡើងក្នុងឆ្នាំ២០២៥។
– ជ្រើសរើសប្រធានបទដើម្បីដាក់បញ្ជូលក្នុងរបាយការណ៍
– បង្កើតក្រុមការងារតាមវិស័យ និងរៀបចំផែនការផ្តល់ធាតុចូល។
អង្គការសមាជិក និងអង្គការដៃគូបានលើកឡើងពីបញ្ហាដែលបានកើតឡើងជុំវិញអំពើហិង្សាប្រឆាំងនឹងស្ត្រី ក្មេងស្រី អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមគោលដៅផ្សេងទៀតដែលពួកគេធ្វើការជាមួយ។
NGO-CEDAW សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកតំណាងទាំងអស់សម្រាប់កិច្ចសហការប្រកបដោយសាមគ្គីភាព។
តាមដានហ្វេសប៊ុក NGO-CEDAW  (Facebook Pace)

Related Articles