The Cambodian NGO Committee on CEDAW

អំពី NGO-CEDAW

អង្គការ ស៊ី-ដ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៩៥ ក្រោយពីសកម្មជនជាស្រ្តីកម្ពុជាមួយចំនួនបានវិលត្រឡប់មកពីសន្និសិទពិភពលោកស្តីពីស្រ្តី ដែលបានប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង។

អង្គការស៊ី-ដ បានចុះបញ្ជីថ្នាក់ជាតិដោយមានលេខចុះបញ្ជី ២៥៨៧ ជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជានៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៩។

តួនាទីរបស់អង្គការស៊ី-ដ គឺដើម្បីធ្វើការពិនិត្យសង្កេត និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស៊ី-ដ នៅកម្ពុជា និងដើម្បីចូលរួមចំណែកក្នុងការតស៊ូមតិ បន្ទាប់ពីបានធ្វើការបោះពុម្ភផ្សាយរបាយការណ៍ស្រមោល នៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន អង្គការស៊ី-ដ ជាសម្ព័ន្ធអង្គការដែលមានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាជាង ៣០ចូលរួម និងមានបណ្តាញការងារសំខាន់ៗ ដែលធ្វើការផ្តោតទៅលើវឌ្ឍនភាពរបស់ស្រ្តី។ អង្គការស៊ី-ដ មានមូលដ្ឋានរឹងមាំក្នុងការអនុវត្តការងារលើកកម្ពស់ការយល់ដឹង និងការអនុវត្តសកម្មភាពនានាដើម្បីកសាងសមត្ថភាពសមាជិករបស់ខ្លួន។ អង្គការស៊ី-ដ ក៏បានរៀបចំវគ្គបណ្តុះបណ្តាលជាទៀងទាត់ស្តីពីអនុសញ្ញាស៊ី-ដរ ដល់សិស្សនិស្សិត បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តីរដ្ឋាភិបាល។ អង្គការស៊ី-ដ មានបទពិសោធន៍ច្បាស់លាស់ក្នុងការងារគ្រប់គ្រងកម្មវីធីគម្រោងប្រកបដោយប្រសិទ្ធភាព។

អង្គការស៊ី-ដ ក៏បានបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជាផងដែរ។ លទ្ធផលសំខាន់ៗ ដែលកើតចេញពីកិច្ចសហការទាំងនេះ មានដូចជា អនុសាសន៍ជាច្រើនរបស់យើងត្រូវបានទទួលយក និងដាក់បញ្ចូលក្នុងរបាយការណ៍ផ្លូវការរបស់រដ្ឋាភិបាលស្តីពីការអនុវត្តអនុសញ្ញាស៊ី-ដ និងមានឥទ្ធិពលលើសេចក្តីសម្រេចនៃក្រសួងកិច្ចការនារី ក្នុងការអនុម័តច្បាប់ ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ឆ្នាំ២០០៥ ព្រមទាំងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ       ឆ្នាំ២០០៨។ ជាការឆ្លើយតបចំពោះការតស៊ូមតិពីអង្គការស៊ី-ដ ក្រសួងមហាផ្ទៃ បានសម្រេចអនុម័តប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានលក្ខណៈសម្រួលដល់ប្រជាពលរដ្ឋ។ ដោយមានការតឿនរំលឹករបស់អង្គការស៊ី-ដ រដ្ឋសភាក៏បានផ្តល់សច្ចាប័នជាស្ថាពរលើពិធីសារបន្ថែមស្តីពីអនុសញ្ញាស៊ី-ដ ក្នុងឆ្នាំ២០១០។ នាពេលថ្មីៗកន្លងទៅនេះ អង្គការស៊ី-ដបានធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់អនុសាសន៍លើការធ្វើវិសោធនកម្មនៃច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ។

ការងាររបស់យើង

ការពិនិត្យសង្កេត

​យើង​បង្ហាញ​ពី​ភាព​នៅខ្វះ​ចន្លោះ​នានា​ក្នុង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​អនុសញ្ញា​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី​ភេទ​ (​ស៊ី​-​ដ​)​។​ ​យើង​ធ្វើ​របាយការណ៍​ជា​ទៀងទាត់​នានា​ដាក់​ជូន​ទៅ​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដរ​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ឬ​ដើម្បី​ផ្តល់​ប្រភព​ពត៌មាន​មួយទៀត​ ​ជូន​អង្គការសហប្រជាជាតិ​ ​នៅ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ខកខាន​មិន​អាច​សរសេរ​របាយការណ៍​បាន​។

ការលើកកម្ពស់ការយល់ដឹង

ការសម្រេចបាននូវសមភាព ទាមទារឱ្យមានការផ្លាស់ប្តូរនូវឥរិយាបថនៃគ្រប់សមាជិកសង្គមទាំងអស់។ យើងធ្វើការលើការអប់រំជាសាធារណៈ និងកម្មវិធីផ្សព្វផ្សាយតាមវិទ្យុស្តីពីសិទ្ធិរបស់ស្រ្តី។ យើងចូលរួមក្នុងសកម្មភាពជាសាធារណៈ ដូចជា ទិវាសិទ្ធិស្រ្តីអន្តរជាតិនៅក្នុងខែមីនា និងនៅអំឡុងពេលយុទ្ធនាការ១៦ថ្ងៃដើម្បីប្រឆាំងនឹងអំពើហិង្សាផ្អែកលើយ៉េនឌ័រ ព្រមទាំងទិវាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងខែធ្នូ។

ការតស៊ូមតិ

អង្គការ​ស៊ី​-​ដរ​ ​ធ្វើការ​តស៊ូ​មតិ​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឱ្យ​បាន​កាន់​ប្រសើរ​ ​ដើម្បី​ការពារ​សិទ្ធិ​របស់​ស្រ្តី ​ដោយ​រួមបញ្ចូល​ដោយ​ពេញលេញ​នូវ​សិទ្ធិ​នៃ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ស្រ្តី​ពិការ​ ស្រ្តី​មាន​ផ្ទុក​មេរោគ​អេដស៍​ ស្រ្តី​នៅ​ជនបទ​ ​និង​ស្រ្តី​ជនជាតិ​ដើម​ភាគតិច​។

ការកសាងសមត្ថភាព

​ក្រុម​ឯកទេស​ការងារ​របស់​អង្គការ​ស៊ី​-​ដ​ ​ធ្វើការ​ជាមួយ​សមាជិក​របស់​ខ្លួន​ ​ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ ​និង​ជំនួយ​បច្ចេកទេស​លើ​ប្រធាន​បទ​នានា​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​ស្រ្តី​។​ ​យើង​ធ្វើការ​លើ​គម្រោង​រួមគ្នា​នានា​ជាមួយ​សមាជិក​ ​និង​ចែករំលែក​ពត៌មាន​ពី​បទពិសោធន៍​រួមគ្នា​របស់យើង​។

ចក្ខុវិស័យ

អង្គការ​ស៊ី​-​ដ​ ​ចង់​ឃើញ​សង្គម​កម្ពុជា​ ​ជា​សង្គម​មួយ​ ​ដែល​ទាំង​បុរស​ ​និង​ស្រ្តី​ទទួល​បាន​ ​និង​ប្រើប្រាស់​សិទ្ធិមនុស្ស​របស់​ខ្លួន​ដោយ​ពេញលេញ​។​ ​យើង​ប្រឹងប្រែង​ដើម្បី​៖​ ​ភាព​ស្មើគ្នា​ពិតប្រាកដ​រវាង​បុរស​ ​និង​ស្រ្តី​នៅ​ក្នុង​គ្រប់​វិ​ស័យ​ទាំងអស់​ ​គ្មាន​ការរើសអើង​ផ្អែកលើ​យ៉េ​ន​ឌ័​រ​ ​យុត្តិធម៌​សង្គម​ ​ការ​ទទួល​បានជា​សកល​នូវ​យុត្តិធម៌​ ​និង​ការអប់រំ​ ​ព្រមទាំង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ភាព​ត្រឹមត្រូវ​ ​និង​ប្រកបដោយ​និរន្តរភាព​។

បេសកកម្ម

អង្គការស៊ី-ដ ធ្វើការទៅលើការលើកកម្ពស់ការយល់ដឹង ការពិនិត្យសង្កេត ការតស៊ូមតិ និងសកម្មភាពផ្សេងៗទៀតដែលមានគោលបំណងគាំទ្រដល់សង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យគោលការណ៍នៃអនុសញ្ញាស៊ី-ដ ត្រូវបានអនុវត្តជាអចិន្រ្តៃយ៍នៅគ្រប់ស្ថានប័ន និងគ្រប់វិស័យនៃសង្គមទាំងអស់។

គុណតម្លៃ

ចូលរួម

ធ្វើការជាមួយយើង