ភ្នំពេញប៉ុស្តិ៍៖ អង្គការសង្គមស៊ីវិលអំពាវនាវបញ្ឈប់អំពើហិង្សាលើស្ត្រីនៅគ្រប់ទីកន្លែង
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល រួមមានទាំងសហគមន៍ដីធ្លី សហជីព បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើរហែរក្បួនដោយសាមគ្គី ចាប់ពីរម្យនីយដ្ឋានវត្តភ្នំ ទៅកាន់ក្រសួងកិច្ចការនារី និងទៅអគ្គស្នងការនគរបាលជាតិដើម្បីដាក់ញាត្តិ អំពាវនាវឲ្យបញ្ឈប់អំពើហិង្សា លើស្ត្រីនៅគ្រប់ទីកន្លែង។ ការប្រមូលផ្តុំគ្នាហែរក្បួននេះធ្វើឡើង ខណៈពេលដែលសហគមន៍អន្តរជាតិ និងកម្ពុជាកំពុងបាននឹងប្រារព្ធទិវាយុទ្ធនាការ ១៦ ថ្ងៃដើម្បីបញ្ឈប់ការប្រើប្រាស់អំពើហិង្សាផ្នែកយែនឌ័រ ដែលបានចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ Continue to story