សាវតា៖
កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ដើម្បីសមភាពយេនឌ័រ ជាកម្មវិធីប្រចាំឆ្នាំរបស់ NGO-CEDAW ដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៥ ក្រោមការផ្តួចផ្តើមគំនិតពីអ្នកនាង ម៉ូណា ស៊ីម៉ន់ អ្នកនាងជាអ្នកសិល្បៈករជំនាញផ្នែកច្នៃប្រឌិតរូបភាព ។ កម្មវិធីនេះរៀបចំឡើងជាប្រចាំតាមរយៈការប្រើប្រាស់ ការបង្កើតស្នាដៃកែច្នៃបែបសិល្បៈជាវិធីក្នុងការបង្ហាញការពិត លើកកម្ពស់ការយល់ដឹង និងបង្កើតទស្សនវិស័យថ្មីលើប្រធានបទដែលពាក់ព័ន្ធនឹងអំពើហិង្សាផ្អែកលើយេនឌ័រ លើកកម្ពស់ការផ្តល់អំណាចដល់ស្រ្តី នឹង ក្មេងស្រី និង សមភាពយេនឌ័រ ។ NGO-CEDAW ផ្តល់ការគាំទ្រជាកញ្ចប់ថវិការហូតដល់ ១០០០ដុល្លាអាមេរិក ដល់ក្រុមសិល្បៈករ ក្នុងការបង្កើតស្នាដៃច្នៃប្រឌិតដោយប្រើប្រាស់ឧបករណ៍ ការស្រមើស្រមៃ ទេពកោសល្យ និងគំនិតផ្ទាល់ខ្លួន ក្នុងការបង្កើតស្នាដៃសិល្បៈជាការឆ្លុះបញ្ចាំងលើប្រធានបទ ដែលទាក់ទងទៅនឹងអំពើហិង្សាផ្អែកលើយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ។ គួរបញ្ជាក់ផងដែរថា កម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា រៀបចំ ឡើងជារៀងរាល់ឆ្នាំដើម្បីរួមចំណែក ក្នុងការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃសកម្មភាពប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលការតាំងពិព័រណ៍នឹងរៀបចំឡើងនៅក្នុងរវាង ខែវិច្ឆិកា ដល់ខែធ្នូ។
អំពីអ្នកបង្កើតស្នាដៃ៖
សាន លីណារាជ្យ ជាផលិតករផលិតភាពយន្តអាជីព និងសហការីជាផលិតករភាពយន្តឯករាជ្យ របស់គាត់ ឌុច ស្រីផល្លីន ឌុច ស្រីផានីន, ម៉ាក់ ម៉ូនីកា និង គង់ រស្មី ផលិតភាពយន្តខ្លីមួយដែលមានចំណងជើងថា “ឮសំឡេងខ្ញុំទេ? សំឡេងរបស់ខ្ញុំអាចផ្លាស់ប្តូរពិភពលោក!!”។ ខ្សែភាពយន្តនេះ បង្ហាញពីសាច់រឿងពិតអំពីបញ្ហាប្រឈមក្នុងសង្គមដែលកើតឡើងចំពោះ យុវជនក្នុងសម័យឌីជីថល ជាពិសេសអំពើហិង្សាផ្អែកលើយេនឌ័រតាមរយះបណ្តាញទំនាក់ទំនងសង្គម។ ។ ភាពយន្ត អប់រំខ្លីនេះផងដែររំលេចចេញនូវហេតុផលដែលនាំអោយមានអំពើហិង្សាផ្អែកលើយេនឌ័រ និងផ្តល់ដំណោះស្រាយ ច្បាស់លាស់ក្នុងគោលបំណងបង្កើនការយល់ដឹងក្នុងចំណោមប្រជាជនកម្ពុជាទាំងអស់ ដោយផ្តល់អោយដល់អ្នក ទស្សនានូវវិធីប្រកបដោយប្រសិទ្ធិភាពសម្រាប់ការពារខ្លួនរបស់ពួកគេ និងប្រើប្រាស់ជាឩបករណ៍សម្រាប់ផ្តល់ភាពអង់ អាចដល់ស្រ្តី និងក្មេងស្រី និងលើកកម្ពស់សមភាពយេនឌ័រ ។ ការផលិតស្នាដៃនេះ នឹងបង្ហាញតាមរយៈបច្ចេកទេស ប្លង់ប្រកបដោយភាពច្នៃប្រឌិត ប្លង់ cinematography និង ប្លង់និទានរឿង Art House។
ទស្សនាខ្សែភាពយន្តខ្លី៖
ទស្សនាវីដេអូខ្លីនៅក្នុងកម្មវិធី៖ https://youtu.be/-vari_Qiq8o