អង្គការ Paz y Desarrollo (PYD)នៅកម្ពុជា បានធ្វើបទបង្ហាញអំពីខ្សែភាពយន្តអប់រំរបស់ខ្លួន ដែលមានចំណងជើងថា “ទម្លាយជញ្ជាំង” នៅមជ្ឈមណ្ឌល បុប្ផាណា នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤។ ខ្សែភាពយន្តខ្លីដែលជាលក្ខណៈអប់រំនេះ បានបង្ហាញពីបញ្ហាយេនឌ័រ ដែលកើតមានឡើងក្នុងសហគមន៍ខ្មែរជនជាតិដើមភាគតិច។ ខ្សែភាពយន្តនេះ បានបង្ហាញពីបញ្ហាប្រឈមប្រចាំថ្ងៃរបស់ស្រ្តី ដែលបញ្ហាប្រឈមទាំងនេះបង្កឡើងដោយទំនៀមទំលាប់ប្រពៃណី ព្រមទាំងកត្តាវិសមភាពផ្សេងៗ និងបានបង្ហាញពីការយល់ដឹងទៅលើបញ្ហាជាក់លាក់នានា ដូចជា ការបែកចែកការងារដោយផ្អែកលើយេនឌ័រ ការចូលរួមរបស់ស្រ្តីនៅក្នុងជីវភាពសាធារណៈ ហើយក៏បានបង្ហាញពីកត្តាដែលនឹងធ្វើឲ្យកើនឡើងអំពើហិង្សាលើស្រ្តីផងដែរ។
The NGO Paz y Desarrollo (PYD) Cambodia presented its educational film “BREAKING THE WALL” at Bophana Center in Phnom Penh on last Thursday, June 26. The short educational film deals with gender issues among Khmer indigenous communities. By displaying women’s daily challenges caused by tradition and inequality, awareness to specific issues such as gender distribution of work, women’s participation in the public life and violence against women will grow.




