ខេមបូឌា ដេលីៈ ភរិយាវាយប្រហារប្តីខ្លួនឯងដោយទឹកអាស៊ីត ត្រូវបានចោទប្រកាន់ និងឃាត់ខ្លួន
នគរបាលបានឲ្យដឹងកាលពីម្សិលមិញថាស្ត្រីអាយុ២៦ឆ្នាំម្នាក់ ដែលត្រូវបានចោទថាបានបំផ្លាញផ្ទៃមុខនិងរាងកាយប្តីរបស់ខ្លួនក្នុង ការវាយប្រហារដោយទឹកអាស៊ីតមួយកាលពីថ្ងៃអង្គារ ត្រូវបានចោទ ប្រកាន់ និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងខេត្ត បន្ទាយមានជ័យ។ ឈ្មោះ តោ រចនី ត្រូវបានចោទប្រកាន់ថាបានជះទឹកអាស៊ីតខ្លាំងកន្លះ លីត្រទៅលើប្តីរបស់ខ្លួនឈ្មោះ ហាក់ អាយ អាយុ៤១ឆ្នាំបន្ទាប់មានជម្លោះ ក្នុងគ្រួសារនៅក្នុងផ្ទះរបស់ពួកគាត់។ លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យ ដឹងថា “យើងបានចោទប្រកាន់អ្នកស្រីពីបទប្រើអំពើហិង្សាដោយចេតនា ដោយប្រើទឹកអាស៊ីតខ្លាំង ហើយអ្នកស្រីត្រូវឃុំខ្លួនបណ្តោះអាសន្ន បន្ទាប់ពីចៅក្រមធ្វើសេចក្តីសម្រេច”។ លោក ប៊ុន តុល ប្រធានអង្គភាពព្រហ្មទណ្ឌកម្រិតធ្ងន់នៅខេត្ត បន្ទាយមានជ័យបានមានប្រសាសន៍ថា ហាក់ អាយ ស្ថិតក្នុងស្ថានភាពធ្ងន់ ធ្ងរដដែលនៅក្នុងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។ លោក ប៊ុន តុល បានមានប្រសាសន៍ថា “ មុខរបស់គាត់រងរបួសធ្ងន់ធ្ងរហើយគាត់មិនអាច និយាយបាន ប៉ុន្តែមិនស្លាប់ទេ”។ លោកបានបន្ថែមថា អ្នកស្រី រចនី បានឲ្យដឹងថា ខ្លួនបានឲ្យលុយម៉ូតូឌុបម្នាក់ទៅទិញទឹក អាស៊ីតឲ្យអ្នកស្រី។ នៅពាក់កណ្តាលឆ្នាំ២០១៣ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់ការវាយ Continue to story