ការសិក្សាស្តីពីអំពើហិង្សាលើកុមារដែលសម្របសម្រួលដោយអង្គការយូនីសេហ្វ និងអនុវត្តដោយរដ្ឋាភិបាលបានរកឃើញថា កុមារបីភាគបួនបានជួបអំពើហិង្សាលើរាងកាយយ៉ាងហោចណាស់មួយដងមុនអាយុ១២ឆ្នាំ ចំណែកឯស្ត្រី៤ភាគរយ និងបុរស៥ភាគរយត្រូវបានរំលោភបំពានផ្លូវភេទ។
យោងតាមលោកស្រី ច័ន្ទ ហារ៉ានវដ្តី អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែលបានដឹកនាំការសិក្សានេះជាមួយក្រសួងកិច្ចការនារីបានឲ្យដឹងថា លទ្ធផលបឋមនៃការសិក្សានេះដែលមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះត្រូវបានធ្វើបទបង្ហាញនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ដល់តំណាងរដ្ឋាភិបាល និងតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលសមាជិកគណៈកម្មាធិការនាយកដោះស្រាយអំពើហិង្សាលើកុមារ។
ការស្រាវជ្រាវេនះបានស្ទង់មតិស្ត្រី១.១២១នាក់ និងបុរស១.២៥៥នាក់ចាប់ពីអាយុ១៣ឆ្នាំដល់២៤ឆ្នាំ ដើម្បីកំណត់ថា តើគួរអនុវត្តគោលនយោបាយអ្វី ដើម្បីការពារកុមារ និងយុវជនកុំឲ្យរងការរំលោភបំពានផ្លូវភេទនិងរូបរាងកាយ។
