VOD: កម្មករ បន្ត​តវ៉ា​នៅខាងមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​​

​កម្មករ​ប្រមាណ​ជា​១០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បន្ត​តវ៉ា​នៅ​ខាង​តំបន់​ឧស្សាហកម្មសេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​។​

​លោក គាត វិបុល អាយុ​៣៤​ឆ្នាំ ជា​កម្មករ​នៅ​រោងចក្រ​សម្លៀក​បំពាក់​ក្នុង​តំបន់ឧស្សាហកម្ម​សេដ្ឋកិច្ច​ ពិសេស ប្រាប់​VOD​ថា កម្មករ​នៅ​តែ​បន្ត​ការតវ៉ា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​។​

​កាលពី​ថ្ងៃ​សុក្រ យ៉ាងហោច​ណាស់​កម្មករ​១០​នាក់ និង​សមត្ថកិច្ច​ចម្រុះ​៧​នាក់ រងរបួស​ធ្ងន់ និង ដោយសារ​ការប៉ះទង្គិច​គ្នា​តាម​ដងផ្លូវ​ជាតិ​៤ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ពេល​កម្មករ ដង្ហែ​ក្បួន​។

 

Related Articles