VOD: យ៉ោម បុប្ផា បង្ហាញ​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា​តុលាការ​នឹង​ដោះលែង​អ្នកស្រី​​

bopha-head-2013-11-22

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា អ្នកស្រី នឹង​ត្រូវ​បាន​​តុលាការ​កំពូល​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​អ្នកស្រី បាន​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មកហើយ​។​

​មុន​ដើរ​ចូល​បន្ទប់​សវនាកា​រ​នៅ​ព្រឹក​ ថ្ងៃ​សុក្រ​នេះ អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា តុលាការ​កំពូល នឹង​​បង្ហាញ​ភាពយុត្តិធម៌​នៅពេលនេះ ដោយសារ​តុលាការ មិន​មាន​ភ័ស្តុតាង​ណា ដាក់បន្ទុក​លើ​អ្នកស្រី​ទេ​។​

​នៅ​ខាងក្រៅ​តុលាការ​កំពូល ពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ រួម​មាន​សហគមន៍​ដីធ្លី និង​ព្រះសង្ឃ​ផង​បាន បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ជំរុញ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌  ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​។ អ្នកស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅ​ជាបទ​ផ្តួចផ្តើម​ឲ្យមាន ហិង្សា​វិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល​៕

អានបន្ត៖​យ៉ោម បុប្ផា បង្ហាញ​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា​តុលាការ​នឹង​ដោះលែង​អ្នកស្រី​​

Related Articles