សម្ព័ន្ធអង្គការស្ត្រីសកម្មតែមួយគត់ ដែលលើកកម្ពស់ការអនុវត្ត អនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនឹងនារីភេទ (CEDAW) និងសិទ្ធិស្ត្រីនៅកម្ពុជា - ធ្វើការរួមគ្នាដើម្បីសមភាពយេនឌ័រ!

អំពីយើង

គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW)  បានតស៊ូមតិដើម្បីស្ត្រី និងក្មេងស្រីអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ យើងគឺជាសម្ព័ន្ធអង្គការឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការត្រួតពិនិត្យតាមដាន និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស៊ី-ដ (CEDAW)។ ដោយធ្វើការជាមួយអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៣២ និងបណ្តាញអង្គការដៃគូចំនួន ៣០ ផ្សេងទៀត ដើម្បី ផ្តល់សំឡេងដល់ក្រុមស្ត្រី ក្មេងស្រី និងសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា (LGBTIQ+)។

អ្វីដែលយើងធ្វើ

ការត្រួតពិនិត្យ

ការត្រួតពិនិត្យស្ថានភាពបច្ចុប្បន្នរបស់ស្ត្រី និងក្មេងស្រីដើម្បីជំរុញឱ្យរដ្ឋាភិបាលទទួលខុសត្រូវ និងគាំទ្រអង្គការសង្គមស៊ីវិលផ្សេងទៀត។

ការតស៊ូមតិ

ការតស៊ូមតិ និងការបញ្ចុះបញ្ចូល ជំរុញឲ្យការបង្កើត និងអនុវត្តច្បាប់កាន់តែប្រសើរឡើង ដើម្បីការពារសិទ្ធិរបស់ស្ត្រី ក្មេងស្រី និងជនងាយរងគ្រោះទូទាំងប្រទេស។

ការបង្កើនការយល់ដឹង

ការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈ ព្រោះថាដើម្បីសម្រេចបាននូវសមភាព តម្រូវឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយារបស់គ្រប់គ្នាក្នុង សង្គម។

ការកសាងសមត្ថភាព

ការផ្តល់ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសដល់សមាជិកអង្គការសង្គមស៊ីវិល របស់យើង ក្នុងការតស៊ូមតិដើម្បីស្ត្រី និងក្មេងស្រីឱ្យកាន់តែមានប្រសិទ្ធភាព។

សកម្មភាព និងព្រឹត្តិការណ៍នានា

ចូលរួម

របៀបចូលជាមួយ NGO-CEDAW ក្នុងនាមជាសមាជិកសម្ព័ន្ធអង្គការ។

ចូលរួមជាបុគ្គលិក ឬ ចូលរួមកម្មវិធីជជែកដេញដោលយុវជន ឬកម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា។

តាមដានទំព័រហ្វេសប៊ុករបស់យើងខ្ញុំសម្រាប់ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ។

ដៃគូ និងម្ចាស់ជំនួយរបស់យើង