The Cambodian NGO Committee on CEDAW

កម្មវិធីសេចក្តីថ្លៃថ្នូកម្ពុជា – រូបថត ការបង្ហាញទំនោរយេនឌ័រ ដោយ មេត មន្ថារី

អំពីអ្នកបង្កើតស្នាដៃសិល្បៈច្នៃប្រឌិត៖ 

មេត មន្ថារី មានអាយុ ២៨ឆ្នាំ។ គាត់មានភេទកំណើតប្រុស តែបានកំណត់អត្តសញ្ញាណយេនឌ័រ របស់ខ្លួនជាអ្នកមិនកំណត់ថាជាប្រុសឬស្រី។ បច្ចុប្បន្នគាត់ជាអ្នកធ្វើការងារឯករាជ្យ នៅក្នុងការងារ ថតរូបឯកសារ រចនាហ្គ្រាហ្វិច សម្ភាសន៍ប្រម៉ូលទិន្នន័យ និងការងារផលិតវិដេអូឯកសារ។ ក្រៅពី ការងាររកប្រាក់ចំណូល ដែលគាត់មាន គាត់ក៏ជាអ្នកតស៊ូមតិទៅលើសិទ្ធិ សេរីភាព និងភាពថ្លៃថ្នូរ របស់ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ នៅកម្ពុជាមួយរូបផងដែរ និងរួមទាំង ជាមួយបណ្ដាញ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រផ្សេងទៀត នៅក្នុងប្រទេស អាស៊ីអគ្នេយ៍។ ដោយមើលឃើញថាបញ្ហាទៅលើការបង្ហាញទំនោរយេនឌ័រមិនត្រូវបានគេកត់សម្គាល់ពី ផលប៉ះពាល់របស់វា អ្វីដែលគាត់ផ្ដោតសំខាន់សព្វថ្ងៃនៅក្នុងការងារតស៊ូមតិរបស់គាត់ គឹធ្វើជា មួយផ្នែក លើកឡើងអំពីការគាបសង្កត់ទៅលើការបង្ហាញទំនោរយេនឌ័រ ដែលសហគមន៍អ្នកស្រលាញ់ ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ បានជួបប្រទះ និងកំពុងជួបប្រទះសព្វថ្ងៃ។ 

 

រូបថត ការបង្ហាញទំនោរយេនឌ័រ៖  គម្រោងថតរូប ដែលពិពណ៌នាអំពីបទពិសោធន៍ នៃការមាក់ងាយ និងការគៀបសង្កត់ ស្ត្រី និងបុរស និងជាពិសេសសហគមន៍ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ (LGBTIQ+) ទៅលើការបង្ហាញទំនោរយេនឌ័ររបស់គាត់។ 

តាមរយៈការថតរូបទៅលើ ការបង្ហាញទំនោរយេនឌ័រនេះ ខ្ញុំមានគោលបំណងអញ្ជើញអ្នកតស៊ូមតិផ្នែកយេនឌ័រ និងសាធារណជន មើលស៊ីជម្រៅបន្ថែមទៅក្នុងអំពើហិង្សាផ្អែកលើយេនឌ័រ ទៅលើរបៀបដែលតួនាទី និងបទដ្ឋានយេនឌ័រដែលមានលក្ខណៈរឹតត្បិត បង្កឱ្យមានការមាក់ងាយ និងការគៀបសង្កត់យ៉ាងណាខ្លះ ទៅលើ ការបង្ហាញទំនោរយេនឌ័ររបស់ ស្ត្រី និងបុរស និង ជាពិសេស សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ (LGBTIQ+) ។ បទដ្ឋានយេនឌ័រដែលមានលក្ខណៈរឹតត្បិត បានជះឥទ្ធិពលមកលើយើង ថាតើយើងគួរ ត្រូវបានគេទទួលស្គាល់ឬអត់ នៅពេលបង្ហាញអំពីខ្លួនឯង។ វានៅតែមានវិន័យសង្គមសម្រាប់កំណត់ ការបង្ហាញទំនោរយេនឌ័ររបស់ខ្លួន។ ខ្ញុំសង្ឃឹមថារូបថតនៃការបង្ហាញទំនោរយេនឌ័រទាំងនេះ នឹងបង្កើន ការជជែកវែកញែកបន្ថែម ទៅលើបញ្ហា និងសារៈសំខាន់នៃការបង្ហាញទំនោរយេនឌ័រ ទាំងសម្រាប់ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអ្នកប្ដូរយេនឌ័រ (LGBTIQ+) និង ស្ត្រី និងបុរស។ 

ខាងក្រោមគឺជាស្នាដៃថតរូបមួយចំនួនដែលបានផលិតដោយ មេត មន្ថារី សម្រាប់ការដាក់តាំងពិព័រណ៍ស្នាដៃជ័យលាភីក្នុងកម្មវិធីសេចក្តីថ្លៃថ្នូរកម្ពុជា ២០២៣។




Related Articles