ភ្នំពេញ: ជនសង្ស័យ៤នាក់ក្នុងនោះមានស្រី៣នាក់ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីរសៀលថ្ងៃចន្ទ ពាក់ព័ន្ធនឹង ករណីល្បួងនាំនារីក្រមុំជាតិខ្មែរជួញដូរឲ្យទៅរៀបការប្តីនៅក្នុង ប្រទេសចិនដោយខុសច្បាប់។ ជនទាំងនេះត្រូវបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីចាត់ការតាម ច្បាប់នៅព្រឹកថ្ងៃពុធនេះ។
លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីបាន ឲ្យ ដឹងថា ជនសង្ស័យរួមមានឈ្មោះ ឆៃ ច័ន្ទធូ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ទី២ ឈ្មោះ ភុំ សាផា ហៅមុំ ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ ឈ្មោះ អួង សុវចនា ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជនជាមេខ្លោងឈ្មោះ លឹម ហេងហួត ហៅទ្រី អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំស្រុកឆ្លូង ខេត្តក្រចេះ ត្រូវចាប់ខ្លួននៅកន្លែងផ្សេងគ្នាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ។
អានបន្ត៖ អ្នកជួញដូរស្ត្រីខ្មែរពីរនាក់ឲ្យទៅការប្តីនៅចិនត្រូវចាប់ខ្លួន
