នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ NGO-CEDAW បានរៀបចំកម្មវិធីចេញផ្សាយរបាយការណ៍តាមដានអនុសញ្ញាស៊ី-ដ ឆ្នាំ២០២២ សម្រាប់ប្រទេសកម្ពុជា។ របាយការណ៍នេះគឺជាការសង្ខេបនៃក្តីកង្វល់និងព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងសិទ្ធិស្ត្រី កុមារី និងអ្នកមិនកំណត់អត្តសញ្ញាណភេទ ដែលបានកើតឡើងក្នុងឆ្នាំ ២០២២។
ដៃគូប្រមាណ ៥០ មកពីវិស័យផ្សេងៗបានចូលរួម ក្នុងនោះមានតំណាងក្រសួងរដ្ឋាភិបាល (ក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីស្ត្រី) ទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រព័ន្ធផ្សព្វផ្សាយ សមាជិក NGO-CEDAW ដៃគូជាតិ និងអន្តរជាតិ និង សាធារណៈជន។
នៅក្នុងកម្មវិធី នោះ NGO-CEDAW បានធ្វើបទបង្ហាញអំពីវិធីសាស្រ្តនៃការរៀបរៀងរបាយការណ៍ ការរកឃើញ និងអនុសាសន៍សំខាន់ៗ និងបានធ្វើការពិភាក្សាជាក្រុមចំនួនពីរដែលក្នុងនោះតំណាងអង្គការសមាជិក NGO-CEDAW ដែលបានចូលរួមចំណែកក្នុងរបាយការណ៍លើប្រធានបទផ្សេងៗគ្នាបានពិភាក្សាលើការរកឃើញនេះ។ អ្នកចូលរួមបានចោទជាសំណួរទៅកាន់អ្នកចូលរួមពិភាក្សា និងចូលរួមក្នុងការពិភាក្សាព័ត៌មានអំពីប្រធានបទ ចាប់ពីប្រធានបទ អំពើហិង្សាផ្អែកលើយេនឌ័រ រហូតដល់ការថែទាំសុខភាព និងស្ត្រីក្នុងភាពជាអ្នកដឹកនាំ។
NGO-CEDAW ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ។
សេចក្តីថ្លែងការណ៍រួម សម្រាប់កម្មវិធីចេញផ្សាយរបាយការណ៍ឆ្នាំ ២០២២៖ ភាសាអង់គ្លេស | ខ្មែរ
របាយការណ៍តាមដានអនុសញ្ញាស៊ី-ដ CEDAW ឆ្នាំ ២០២២៖ ភាសាអង់គ្លេស | ខ្មែរ
សេចក្តីសង្ខេបនៃរបាយការណ៍ឆ្នាំ ២០២២៖ រួមបញ្ចូលគ្នារវាងភាសាអង់គ្លេស និងខ្មែរ