សេចក្តីថ្លែងការណ៍រួម៖ សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលសម្តែងការខកចិត្តចំពោះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែល​ពុំបាន​បោះឆ្នោតគាំទ្រ លើការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ​ជូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦

យើងខ្ញុំជាសហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែលមានរាយ​នាម​ខាងក្រោម ​សម្តែងការខក ចិត្តចំពោះលទ្ធផលនៃការ​បោះឆ្នោត​ផ្ទៃក្នុងនៅ​ក្នុង​កិច្ចប្រជុំចុង​ក្រោយ​របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្ប បរមា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លង​ទៅ ដែលភាគ​ច្រើន​លើសលប់នៃសមាជិក​របស់​ក្រុម ប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា បានបោះឆ្នោត​រក្សា​តួលេខ​ប្រាក់ឈ្នួល​អប្បបរមាចំនួន​​២១០ដុល្លារ​អាមេរិក ​ដដែល​ មិន​គាំទ្រ​ការ​ដំឡើង​​ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៧ ជូន​ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅ​កម្ពុជា។ ចំណែក​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​ ២ ដុល្លារអាម៉េរិក​ បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២១០ ដុល្លារ អាមេរិក​ នោះ គឺដោយសារ​មាន​ការ​អន្តរាគមន៍​របស់​​លោក​នាយករដ្ឋ​មន្ត្រី​ ​ដែលនាំ​ឱ្យ​ប្រាក់ឈ្នួល​អប្បបរមា​​កើន​ឡើង​បាន​​​ ២ ដុល្លារ​អាម៉េរិក។ ការ​បោះឆ្នោត​របស់សមាជិក​​ភាគច្រើន​លើស​លប់លើ​ការរក្សាតួលេខ​ ២១០ ដុល្លារ​អាម៉េរិក ​និង​​​ការ​ចេញ​សេចក្តីសម្រេចភ្លាមៗនៅថ្ងៃដដែល ប្រកាស​​​​​​យក​តួលេខ ​២១០ ដុល្លារ អាម៉េរិក ​ក្នុង​មួយ​ខែជាប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០២៧ នាំឱ្យមាន​​​វិមតិសង្ស័យ​ជុំ​វិញ​ឯករាជ្យ​ភាព តម្លាភាព ​​សុចរិតភាព និង​ប្រសិទ្ធភាពក្នុង​ការ​បំពេញ​តួនាទី​របស់​ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​​។

ការដំឡើងចំនួន ២ ដុល្លារអាមេរិក នេះ មានកម្រិតទាបខ្លាំងបើប្រៀប​ធៀបជាមួយសំណើរបស់ សហព័ន្ធសហជីព តាម​រយៈ​លិខិតចុះ​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ផ្ញើ​ជូន​រដ្ឋ​មន្ត្រី​ក្រសួ​ងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ស្នើដំឡើងប្រាក់ឈ្នួលអប្ប បរមាចំនួន ​២៥០.៦៦ ដុល្លារ​អាមេរិក​ មាន​កំណើន​ចំនួន ៤០.៦៦ ដុល្លារអាមេរិក បន្ថែម​លើ​ប្រាក់ឈ្នួល​បច្ចុប្បន្នដែល​មាន​​ចំនួន ​២១០​ ដុល្លារ​អាមេរិក​។ សំណើរបស់សហព័ន្ធសហជីពក្នុងការដំឡើងប្រាក់ ឈ្នួលអប្បបរមាចំនួន​ ២៥០.៦៦ ដុល្លារអាមេរិក ទទួលបានការគាំទ្រយ៉ាងច្រើន​ពីសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលប្រមាណជាង ១០០ ស្ថាប័ន​តាមរយៈ សេចក្តីថ្លែងការណ៍រួម ព្រមទាំងទទួលបាន ការគាំទ្រពីអង្គការអន្តរជាតិ រួមមាន សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (Asia Floor Wage Alliance) និងសម្ព័ន្ធ​ យុទ្ធនាការសម្លៀកបំពាក់ស្អាត (Clean Clothes Campaign)ផង​ដែរ។

យើងខ្ញុំ​សោកស្តាយយ៉ាង​ខ្លាំង ចំពោះ​ការ​មិន​បាន​ទទួល​យក​សំណើរបស់សហព័ន្ធសហជីពស្នើ ដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ​ទៅ​ពិចារណា​ឱ្យបានល្អិតល្អន់។ សំណើនេះ ពុំមែន​ធ្វើ​ឡើង​តាម​តែអំពើ​​ចិត្តឡើយ​ គឺផ្អែកលើរបក​គំហើញ​នៃ​ការ​ស្រាវជ្រាវ​រួមគ្នា​របស់​សហព័ន្ធ​សហជីព​ធំៗចំនួន​ប្រាំបី​​​ទៅលើ​ការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ។ ការ​ស្រាវជ្រាវ នេះមានការ​ចូលរួម​ពីកម្មករនិយោជិតចំនួន ៤២២ នាក់​ មកពីរោងចក្រចំនួន ២៨ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ​។

ការ​ដំឡើង​ប្រាក់ឈ្នួល​​ក្នុង​រយៈពេល ​៧ ឆ្នាំ​ជាប់ៗ​គ្នា​មក​​នេះ​ ​ (ឆ្នាំ​២០១៨​ – ​ឆ្នាំ២០២៧) ​កំណើន​ប្រាក់ឈ្នួល​​ដែល​ត្រូវបាន​ដំឡើង​តាម​ឆ្នាំនីមួយៗគឺនៅក្រោម​​​​អតិផរណា​។ ជាក់ស្តែង​ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមាចំនួន​ ២ ដុល្លារ​អាមេរិក​សម្រាប់ឆ្នាំ២០២៧​ នេះ មាន​កំណើន​ត្រឹម​តែ ០.៩៥ ភាគរយ​ប៉ុណ្ណោះ​ ខណៈ​អតិផរណាផ្អែក​តាម​ការ​ព្យាកររបស់ស្ថាប័ន​មូលនិធិរូបិយ​វត្ថុ​អន្ត​រជាតិ (IMF) ​​មាន​ប្រមាណ​ ៣.១% ដែល​អត្រា​អតិផរណានេះ​ទាមទារ​ការ​ដំឡើង​ប្រាក់ឈ្នួល​យ៉ាង​តិច​ចំនួន​ ៦.៥១ ដុល្លារអាមេរិក​ ​ ទើប​អាច រក្សា​អំណាច​ទិញ (Purchasing Power) ​​ទប់ទល់ទៅ​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សា​របាន​។ ដូច្នេះ ការដំឡើង ប្រាក់ឈ្នួលចំនួន ២ ដុល្លារ ដែលមិនបានបំពេញសូម្បីតែស្តង់ដារអប្បបរមានេះ ពុំមែន​ជាការ​ដំឡើង​ប្រាក់ឈ្នួល​ទេ តែ​​ជាការ​កាត់បន្ថយ​ប្រាក់ឈ្នួល​ទៅវិញ​។

ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមាដែល​ទាប​ជាងអត្រា​​​អតិផរណា​បែប​នេះនាំឱ្យ​មាន​មន្ទិល​ទៅលើ​ការ​បក​ស្រាយ​ និង​អំណះអំណាងនានា ​ដែលបុគ្គល ឬ​មជ្ឈដ្ឋាន​មួយ​ចំនួន​តែង​តែលើក​ឡើងជារឿយ​​ថា​ ការ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមាត្រូវតែ​ធ្វើ​ឡើងឱ្យ​​​ស្រប​ជាមួយ​​លក្ខណៈវិនិច្ឆ័យ​ទាំង ​៧ ក្នុង​នោះ​រួម​ទាំង ​«​អតិផរណា» ដែល​កំណត់​ក្រោម​ច្បាប់​ស្តីពីប្រាក់ឈ្នួល​អប្បបរមានេះ​ផង​។ ប្រសិនបើប្រាក់ឈ្នួលអប្បបរ មាមិនអាចសូម្បីតែរក្សាឱ្យស្រប​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​ក្នុង​ជីវភាព​រស់នៅ​ផង​នោះ ដំណើរការកំណត់ប្រាក់ឈ្នួលនេះ ប្រាសចាក​ពីគោលបំណងសំខាន់ដែល​ច្បាប់​ចង់​សម្រេចបាន ពោល​គឺ ​ធានា​​ជីវភាព​រស់នៅ​របស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេឱ្យបាន​​សមរម្យ ​និងថ្លៃថ្នូរ​។

ខណៈដែល​តម្លៃទំនិញនៅលើទីផ្សារ និងការចំណាយលើជីវភាពរស់នៅកំពុងបន្តកើនឡើងខ្ពស់ ការដំឡើងប្រាក់ឈ្នួលត្រឹមតែ ២ ដុល្លារអាមេរិក គឺជាការដាក់សម្ពាធសម្រាប់កម្មករនិយោជិត និងមិនអាច ជួយសម្រាលបន្ទុកចំណាយ​លើ​កម្មករនិយោជិត និងគ្រួសាររបស់ពួកគេបាន​ឡើយ ហើយក៏មិនអាចជួយ ជំរុញឱ្យជីវភាព​រស់នៅរបស់​ពួកគេ​​បាន​ប្រសើរ​ក៏​ទេដែរ បើផ្អែកតាមការព្យាករអតិផរណា​របស់មូលនិធិ រូបិយវត្ថុអន្តរជាតិ។ ការណ៍នេះ កម្មករនិយោជិតអាចបន្ត​ប្រឈមនឹងការរស់នៅក្នុងស្ថានភាពលំបាក ដោយសារប្រាក់ឈ្នួលរបស់​ពួកគេ​មានកម្រិតទាបមិនគ្រប់គ្រាន់សម្រាប់រ៉ាប់រងលើ​ការចំណាយជាក់ស្តែង ក្នុងជីវភាពរស់នៅបាន​ឡើយ​ ជាពិសេស ការកើនទ្បើងជាបន្តបន្ទាប់នូវ​តំលៃទំនិញលើទីផ្សារគិតចាប់តាំង ពីឆ្នាំ ២០១៨ រហូតដល់ពេលបច្ចុប្បន្ន ខណៈដែល​ពួកគេ​កំពុង​តែមានអម្រែក​បំណុលជាបន្តបន្ទាប់។

ដើម្បីធានាដល់ការរស់នៅក្នុង​ជីវភាពសមរម្យ កាត់បន្ថយភាពក្រីក្រ លុះត្រាតែកម្មករនិយោជិត មានប្រាក់ឈ្នួលរស់នៅសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស។

កម្មករនិយោជិត គឺជាកម្លាំងពល​កម្មស្នូលរបស់​ប្រទេស​កម្ពុជា​ និង​បាន​ចូលរួមចំណែកយ៉ាង សំខាន់ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជាតិ។ ដូច្នេះ យើងខ្ញុំអំពាវនាវដល់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធទាំងអស់ សូមពិចារណាឡើងវិញចំពោះសំណើរបស់សហព័ន្ធសហជីពស្នើដំឡើង​ប្រាក់ ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ដែលមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់បង្ហាញពីស្ថាន ភាពជីវភាព និងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ។

ប្រាក់ឈ្នួលដែលគ្រប់គ្រាន់ មិនមែនត្រឹម​តែជាការ​​បង្ហាញ​ពីចំនួនតួលេខ​​តែមួយ​ប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋាន​ដែល​​អាច​ធានាសន្តិសុខផ្នែកហិរញ្ញវត្ថុ សុខុមាលភាពរបស់គ្រួសារ និងស្ថិរភាពសង្គម។ កម្មករ និយោជិតដែលទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅគឺជាកម្លាំងដ៏សំខាន់ក្នុង ការទ្រទ្រង់ឱ្យ​អាជីវកម្ម សហគមន៍ និងសេដ្ឋកិច្ចជាតិមាន​និរន្ត​រភាព។ យើងចាំបាច់ត្រូវឈាន​ចេញពី កម្រិត​ប្រាក់ឈ្នួលដែលគ្រាន់តែអាចឱ្យកម្មករនិយោជិតបាន​ត្រឹម​តែការ​ទប់ទល់​នឹង​ការ​ចំណាយ​​​ក្នុង​ជីវ ភាព​រស់នៅ​ យើងត្រូវ​​ឆ្ពោះ​ទៅរកប្រាក់ឈ្នួលដែលអាចឱ្យកម្មករនិយោជិតកម្ពុជា និងគ្រួសាររបស់ពួក គេរស់នៅក្នុង​ជីវភាព​ដែល​មាន​ស្ថិរភាព និង​ប្រកបដោយសេចក្តីថ្លៃថ្នូរពិត​ប្រាកដ​៕

សម្រាប់ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង៖

លោក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា (CATU)

ទូរស័ព្ទ៖ +៨៥៥ (០) ១២ ៨៨០ ០៣៩

លោក ឃុន ថារ៉ូ ប្រធាន​កម្ម​វិធី​មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស (CENTRAL)

ទូរស័ព្ទ៖ +៨៥៥ (០) ៩៣ ៥៥៦ ៦៧១

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

  1. អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

  2. អង្គការមជ្ឈមណ្ឌលធុរកិច្ច និងច្បាប់ (BHRE Center)

  3. សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA)

  4. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

  5. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

  6. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF)

  7. សហព័ន្ធសហជីពកម្ពុជា (CATU)

  8. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)

  9. មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR)

  10. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC)

  11. អង្គការស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)

  12. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

  13. សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN)

  14. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)

  15. សមាគមស្រី្តជនបទដើម្បីក្សេត្របរិស្ថាន (RWAA)

  16. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

  17. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA)

  18. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

  19. សហព័ន្ធ​សហជីព​ឥទ្ធិពល​ការងារ​(FULI)

  20. សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)

  21. សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា(CYPUF)

  22. សហព័ន្ធសហជីពបេះដូងកម្មករ(WHUF)

  23. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU)

  24. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

  25. សហភាពការងារកម្ពុជា (CLC)

  26. ហូមណិតកម្ពុជា(HNC)

  27. សម្ព័ន្ធយុទ្ធនាការសម្លៀកបំពាក់ស្អាត(CCC)

  28. អង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO)

  29. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (NGO-CEDAW)

  30. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)

  31. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)

  32. អង្គការក្លាហាន (Klahaan)

  33. អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)

  34. សហព័ន្ធសហជីពកម្មករលោហៈនៃប្រទេសឥណ្ឌូនេស៊ី (FSPMI)
  35. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)

  36. អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)

  37. សមាគមអភិវឌ្ឈន៌ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)

  38. សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)

  39. អង្គការកម្ពុ្ពជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)

  40. មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវប្រជាជន ប្រទេសឥណ្ឌា

  41. វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍសុខភាព និងសុវត្ថិភាពការងារ ប្រទេសហ្វីលីពីន

  42. មជ្ឈមណ្ឌលសម្រាប់សុខភាពសាធារណៈ និងការអភិវឌ្ឍបរិស្ថានទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់(CEPHED)
  43. មជ្ឈមណ្ឌលត្រួតពិនិត្យធនធានអាស៊ី ប្រទេសកូរ៉េខាងត្បូង

  44. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា(CTSWF)
  45. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)

  46. សហព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម (C-AI)

  47. សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (KAI)

  48. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)

  49. សមាគមអ្នកបើកបររថយន្តធន់ធ្ងន់កម្ពុជា (CTDA)

  50. អង្គការសមាគមធាងត្នោត (STT)

  51. អង្គការសមធម៌កម្ពុជា (EC)

  52. សហគមន៍ដីធ្លី ១៩៧ (កោះកុង)

  53. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

  54. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

  55. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

  56. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

  57. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)

  58. សហគមន៍ជនជាតិដើមភាគតិចកួយភូមិបុស្ស (ព្រះវិហារ)

  59. សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំងន (កំពង់ធំ)

  60. សហគមន៍ដីធ្លី (ប៉ៃលិន)

  61. សហគមន៍មានជ័យ (ស្វាយរៀង)

  62. សហគមន៍តំបន់ការពារធម្មជាតិ ឧត្តមស្រែពស់ (កំពង់ស្ពឺ)

  63. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)

  64. សហគមន៍ភ្នំក្រោម (សៀមរាប)

  65. សហគមន៍ពង្រកជ័យលក្ខណ៍ (កំពត)

  66. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)

  67. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)

  68. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

  69. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)

  70. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

  71. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

  72. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

  73. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសារអង់គ្លេស, ទាញយកសេចក្តីថ្លែងការណ៍ជាភាសារខ្មែរ

Related Articles